របៀបប្ដូភាសាក្នុងកម្មវិធី Microsoft Office 2007 ទៅជាភាសាខ្មែរ

ជាធម្មតា នៅពេលដែលយើងតំឡើងកម្មវិធី Microsoft Office  យើងតែងតែប្រើជាភាសាអង់គ្លេស ដោយ​សារ​មិនមានជាភាសាខ្មែរ។ រីឯអ្នកពត៌មានវិទ្យាខ្មែរក៏បានព្យាយាមកម្មវិធី OpenOffice ភាសាខ្មែរ ដែលមានតួនាទីដូចគ្នានឹង Microsoft Office  ដែរ ប៉ុន្តែតាមការសង្កេតមើលទៅ ឃើញថាមិនមានការពេញនិយមទេ ហើយ អ្នកខ្លះក៏មិនបានដឹងផងដែរ។ មួយរយៈចុងក្រោយ នេះ ក្រុមហ៊ុន Microsoft បានព្យាយាមបកប្រែរាល់កម្មវិធីរបស់ស្ទើរតែគ្រប់ភាសា ក្នុងនៅរួមទាំង ភាសាខ្មែរ​ផងដែរ។ ពេលនេះខ្ញុំគ្រាន់តែលើកយកម្មវិធី Microsoft Office 2007  មកនិយាយពី របៀបប្តូរភាសាមក ជា​ភាសាខ្មែរ ចំណែក​កម្មវិធី​ផ្សេងៗ​ទៀតផលិតផលរបស់ Microsoft ដែល មានជាភាសាខ្មែរ ខ្ញុំនឹងលើមក​និយាយនៅពេលក្រោយ។  រីឯកម្មវិធី Microsoft Office​ 2010  ជាភាសាខ្មែរ ក្រុមហ៊ុន Microsoft នឹងចេញឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១០ រឺ ដើមឆ្នាំ ២០១១ ខាង​មុខ​នេះ។
មុននឹងធ្វើការផ្លាស់ប្តូរភាសាទៅជាភាសាខ្មែរ យកល្អនៅក្នុងកុំព្យូទ័ររបស់អ្នកត្រូវមានក្តារចុចខ្មែរ​យូនីកូដជាមុនសិន។ បើ​សិន​ជា​កុំព្យូទ័រ​របស់​អ្នក​មិនទាន់បានតំឡើងក្ដារចុចខ្មែរយូនីកូដទេ អ្នកអាច​ទាញ យកកម្មវិធីនេះដែលរួមមានការណែនាំរបៀប​តំឡើងវា ដោយចុចត្រង់នេះ
សន្មតថាកុំព្យូរទ័ររបស់អ្នកបានតំឡើងក្ដារចុចយូនីកូដរួចរាល់ ឥឡូវយើងចាប់ផ្ដើមធ្វើការផ្លាស់​ប្ដូរ​ភាសានៅក្នុង Microsoft Office 2007 ។ សូមអនុវត្តតាមជំហ៊ាននីមួយៗខាងក្រោម៖
–>ទាញយកកញ្ចប់ភាសាខ្មែរសំរាប់ Microsoft Office 2007  ដោយចុចត្រង់នេះ
–>បន្ទាប់ពីទាញយកកញ្ចប់ភាសាខ្មែរ រួចរាល់ហើយ ត្រូវតំឡើងវា ដោយធ្វើដូចការបង្ហាញបន្ទាប់​នេះ ៖
– ចុចពីរដងលើកម្មវិធី កញ្ចប់ភាសាខ្មែរ ដែលអ្នកទើបតែបានទាញយក ។
– បន្ទាប់មកវានឹងបង្ហាញផ្ទាំងតំឡើងកម្មវិធីដូចរូបខាងក្រោម រួចជ្រើសត្រង់ ប្រអប់​យល់​​ស្រប​​តាម​លក្ខ័ណ្ឌ​របស់ Microsoft ហើយ ចុច​ពាក្យ “បន្ត” ដើម្បី បន្ត តំឡើង។
– ការតំឡើងបានចាប់ផ្ដើម រង់ចាំមួយស្របក់ ការតំឡើងនឹងបញ្ចប់ នឹងបង្ហាញផ្ទាំងដូច​រូបខាង ក្រោម ចុចបូតុង “OK​​” ដើម្បីបញ្ចប់។
–> បន្ទាប់ពីតំឡើងកញ្ចប់ភាសាខ្មែររួច ឥឡូវចាប់ផ្ដើមប្ដូរភាសាទៅជាភាសាខ្មែរ ដោយធ្វើតាម ការ​ណែនាំដូចតទៅនេះ ៖
– ចុច All Program –> Microsoft Office  –>Microsoft Office Tools –> Microsoft Office 2007 Language Setting (ដើម្បីងាយយល់​ សូមមើលរូបភាពខាងក្រោម )៖
– បន្ទាប់នឹងបង្ហាញផ្ទាំងសំរាប់ប្ដូរភាសា ដូចខាងក្រោមនេះ
-អ្នកត្រូវប្ដូរភាសាពីអង់គ្លេស មកជា ខ្មែរ ត្រង់ប្រអប់បង្ហាញដូចរូបខាងក្រោម

– បន្ទាប់មកចុចបូតុង “OK​​” ដើម្បីបញ្ចប់ការកំណត់។
ចំណាំ៖ ដើម្បីប្ដូរមកភាសាអង់គ្លេសវិញ អនុវត្តចាប់ផ្ដើមពីដំណាក់កាលលេខ ៥  ដោយ​ជ្រើស​រើស​ភាសាអង់គ្លេស។
– អ្នកអាចបើកកម្មវិធី Microsoft Office ដើម្បីមើលការផ្លាស់ប្ដូររបស់អ្នក។ កម្មវិធីដែល ជាភាសាខ្មែរ មាន​តែ Office Word, Excel, Power Point និង Outlook​ ។
ទាញយកឯកសារPDF

របៀប​ដាក់ Gadgets ឲ្យ​មាន​នៅ​ក្នុង​វិញ Windows 8

ជា​ធម្មតា​នៅ​ក្នុង Windows 7 គឺ​មាន Feature មួយ​ឈ្មោះ​ថា Gadgets ដែល​អាច​ឲ្យ​យើង​ដាក់​ជា​នាឡិកា​, ប្រតិទិន និង Tools ផ្សេងៗ​ទៀត​ជា​ច្រើន។ ប៉ុន្តែ​នៅ​ពេល​ដែល Microsoft ចេញ​នៅ Windows 8 ដែល​ជា Windows ជំនាន់​ចុង​ក្រោយ​នោះ គឺ​ពួកគេ​មិន​បាន​ដាក់​នៅ Feature Gadgets នេះ​ទៀត​ទេ។ តើ​អ្នក​ទាំងអស់​គ្នា​ចង់​បាន Gadgets ដើម្បី​មក​ដាក់​ក្នុង Windows 8 វិញ​ទេ? CM នឹង​ណែនាំ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា 8GadgetPack ដែល​អាច​ដាក់​នូវ Gadgets ទៅ​ក្នុង Windows 8 វិញ។

1-add-gadget

លក្ខណៈ​ពិសេស
– ឈ្មោះ​កម្មវិធី៖ 8GadgetPack
– ទំហំ៖ 13.5 MB
– រយៈពេល​ប្រើប្រាស់៖ អាច​ប្រើប្រាស់​បាន​រហូត
– ទីតាំង​ទាញ​យក http://8gadgetpack.bplaced.net/

របៀប​ប្រើ
មុនដំបូង យើង​ត្រូវ​ទៅ​ទាញ​យក​កម្មវិធី​មួយ​ឈ្មោះ​ថា 8GadgetPack នេះ​តាម​វិប​សាយ​ខាងក្រោម៖
http://8gadgetpack.bplaced.net/ បន្ទាប់ពី​ទាញ​យក​ហើយ​យើង​ត្រូវ​ដំឡើង​វា​ដូច​ធម្មតា។

2-add-gadget

នៅ​ពេល​ដែល​យើង​ដំឡើង​រួចរាល់ យើង​នឹង​ឃើញ​នូវ Gadget លើ Desktop និង​ក្នុង Right Click Menu ដូច​រូប៖

3-add-gadget

យើង​អាច​គ្រប់គ្រង​ទៅលើ Gadgets នោះ​បាន​ដោយ Right Clickលើ​ផ្ទៃ​ទំនេរ​នៅ​ពី​ក្រោយ Gadgets រួច​យក​ពាក្យ Option ដូច​រូប​ខាងក្រោម៖

4-add-gadget

ពេលនោះ​វា​នឹង​លោត​នូវ​ផ្ទាំង 7 Sidebar Optionចេញ​មក។

5-add-gadget

  • Side : គឺ​យើង​អាច​ជ្រើសរើស​ថា​តើ​ត្រូវ​ដាក់ Sidebar នោះ​នៅ​ខាង​ឆ្វេង ឬ​ក៏​នៅ​ខាង​ស្តាំ
  • Show sidebar always on top : ដាក់ឲ្យ Sidebar នៅ​លើ​ជានិច្ច
  • Show sidebar automatically : Sidebar នោះ​នឹង​ចេញ​មក​នៅ​ពេល​ដែល​យើង​ដាក់ Mouse ពី​លើ​វា
  • Show sidebar on desktop : សម្រាប់​បិទ​ឬ​ក៏​បង្ហាញ Sidebar
  • Set fixed width : គឺ​សម្រាប់​កំណត់​ទំហំ​របស់ Sidebar

យើង​ក៏​អាច​ដោះ​នូវ Sidebar ដែល​ជា​ផ្ទៃ​នៃ Gadgetsចេញ ដោយ​ទុក​ឲ្យ​នៅសល់​តែ Gadgets ដូច​ក្នុង Windows 7 អញ្ចឹង ដោយ​កំណត់ Set fixed width ឲ្យ​វា​មក​ខាងឆ្វេង​ទាំងអស់ ហើយ​ចូល​ទៅ​ក្នុង Tab View ដោះ​ធីក​ត្រង់​ប្រអប់ Enable Aero Glass ចេញ។

add-gadget

ពេលនោះ​យើង​នឹង​បាន​នូវ Gadgets ដ៏​ស្រស់​ស្អាត ដូច​ក្នុង Windows 7 អញ្ចឹង៕

បៀលប្រាយ ០ – ០ គីរីវង់ Trackback

បៀលប្រាយយូណាយធីត​ ស្មើ​ គីរីវង់សុខសែនជ័យ ​ ០-០​ អម្បាញ់មិញ​នេះ។ តាម​ពិត​ បៀលប្រាយយូណាយធីត​ និង​ គីរីវង់សុខសែនជ័យ​ ត្រូវ​ជួប​គ្នា​នៅ​ជើង​ទី​២​ ទេ ​ព្រោះ​ទើប​ជួប​គ្នា​នា​ដើម​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​ពេល​នោះ​ គីរីវង់សុខសែនជ័យ​ ឈ្នះ បៀលប្រាយយូណាយធីត​ ៤-១។ ​ជំនួប​ទាំង​​ថ្ងៃ​នេះ​​ ​ព្រោះ​តែ​ក្រុម​​ដែល​មាន​កីឡាករ​ជម្រើស​ជាតិ​ត្រូវ​​​​ផ្អាក​ ​​ដោយ​សារ​ពួក​គេ​​មាន​ភារកិច្ច​ហ្វឹកហាត់​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ AFC Challenge Cup 2014​ ​​នៅ​​ថ្ងៃ​ទី​២២ មីនា​ ខាង​មុខ។

តារាង​ចំណាត់​ថ្នាក់MCL2013​​សប្ដាហ៍​ទី៥
ក្រុម ចំ.ប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់ ​ស៊ុត គ្រាប់ ​ គេស៊ុត ផលសង ពិន្ទុ
១.​បឹងកេត ២៥ ២១ ១៥
២.ភ្នំពេញ​ក្រោន ១១ ១១
៣.ព្រះ​ខ័នរាជ ១៤ ១០
៤.អគ្គ​ស្នង​ការ​នគរបាល​ជាតិ ១៣
៥.ណាហ្គាខប ១០
៦.គីរីវង់​សុខ​សែន​​ជ័យ ១០
៧.បៀលប្រាយយូណាយធីត ១២ -៩
៨.អាស៊ឺអឺរ៉ុប ១០ -៧
៩.ក្រសួង​ការពារ​ជាតិ ១២ -៩
១០.ព្រឹទ្ធសភា ២៩ -២៦