អត្ថប្រយោជន៍​ក្នុងការប្រើប្រាស់ Drop box

អត្ថបទនេះត្រូវបានសរសេរ​ដោយ៖    បេះដូងកូនខ្មែរ  |  កាលបរិច្ឆេទចុះផ្សាយ៖ 28-02-2013


លោកអ្នកដែល​និយមប្រើប្រាស់បណ្តាញអ៊ីនធើណេតមួយចំនួន​ ពិតជាបានធ្លាប់បានលឺ ឬស្គាល់​រួចមកហើយថា​អ្វីជា Dropbox

វ៉ិបសាយ Dropbox.com

Dropbox.com គឺជាវ៉ិបសាយ​សេវាកម្ម​ឥតគិតថ្លៃមួយប្រភេទ ដែលអាចឲ្យលោកអ្នកប្រើសម្រាប់​រក្សា​ទុកនូវ​ឯកសារ និងរូបភាពជាដើម។ មួយវិញទៀតលោកអ្នក​ក៏អាចធ្វើការ​ចែករំលែក នូវឯកសារ​ទាំងនោះ​ តាមរយៈការចែករំលែកជា File ឲ្យអ្នកដទៃទាញយក និងចែករំលែកជា Folder ទៅកាន់មិត្តភក្តិ​របស់អ្នក​បានផងដែរ។  លម្អិត៖ https://www.dropbox.com/tour/0

ជាពិសេស​លោកអ្នក​អាចធ្វើការ Synchronize រវាង​ឯកសារ​នៅក្នុង Server និងឯកសារ​នៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទជាដើម។

ចំណាំ៖ Synchronize គឺជាការភ្ជាប់ទំនាក់ទំនងរវាង File ឬ Folder ដែលស្ថិតនៅ​ក្នុងទីតាំងមួយ មកភ្ជាប់ជាមួយ​ទីតាំងមួយទៀត។

ឧទាហរណ៍៖ បើក្នុង Server (Dropbox.com) មាន File ចំនួន ៥ នោះ នៅក្នុងកុំព្យូទ័រអ្នកក៏មាន File ៥ ចំនួននោះផងដែរ។

ដើម្បីធ្វើការ Synchronize បាន លោកអ្នកគ្រាន់តែចូលទៅកាន់ https://www.dropbox.com/install ហើយទាញយក File នោះមក​តំឡើង​លើកុំព្យូទ័រ​របស់អ្នក ហើយភ្ជាប់គណនីជាមួយ Dropbox.com ជាការស្រេច។

មើលតាមរូប

អត្ថបទប្រយោជន៍នៃ​ការប្រើប្រាស់ Dropbox.com

ក. ចែករំលែក File ទៅកាន់អ្នកដទៃ តាមរយៈ Link ដែលបានអាប់ឡូត File

លោកអ្នកអាចចែករំលែក Link ទៅកាន់នរណាម្នាក់​បាន​ដោយគ្រាន់តែ ចម្លង Link នោះរួច Paste ឲ្យគេចុច​ដើម្បីទាញយក​គឺជាការស្រេច។

ការអាប់ឡូត File

ខ. ចែករំលែក File និង Folder រវាងគ្នា និងគ្នា (បានតែពីរនាក់ប៉ុន្នោះ)

កាន់តែងាយស្រួល លោកអ្នកអាចចែករំលែក​មិនត្រឹមតែ File ប៉ុន្នោះទេ សូម្បីតែ Folder ក៏អាចចែកបានដែរ។ ប៉ុន្តែ Dropbox អនុញ្ញាត​ឲ្យធ្វើ​ការចែក​រំលែកនេះ​បានត្រឹមតែ​ពីរនាក់ប៉ុន្នោះ បានន័យថា ប្រសិនបើអ្នកភ្ជាប់ការ​ចែករំលែក Folder ណាមួយ​ទៅកាន់​ដៃគូរបស់​អ្នក នោះគេអាចធ្វើការ Read (ដំណើរការ File) និង Write (កែប្រែ File) បានដូចអ្នកដែរ។

សញ្ញាសំគាល់រូបភាពដែលបានចែករំលែក

គ. ចែករំលែក File និង Folder ជាក្រុមការងារ (ត្រួវបង់ប្រាក់ប្រហែល $785 សម្រាប់សមាជិកក្រុម ៥នាក់)

វាពិតជាពិសេសសម្រាប់ការងារ​ជាក្រុម ដោយប្រើប្រាស់​ការរក្សាទិន្នន័យ​លើអនឡាញ ដើម្បីអាចទាញយក និងកែប្រែ File ឬ Folder រួចបន្តរុញការ​ងារ​ឲ្យសមាជិកក្រុម​បន្តធ្វើ​បន្ថែមបាន យ៉ាងងាយស្រួល។

លម្អិតបន្ថែម​សូមចូលទៅកាន់ https://www.dropbox.com/teams?tk=bromo&ag=teams&ad=bromo_teams_v1&kw=

Dropbox សម្រាប់ការងារជាក្រុម

ដើម្បីអញ្ជើញនរណាម្នាក់ឲ្យចូលមកប្រើ Dropbox (លោកអ្នកនឹងទទួលបានទំហំបន្ថែមដល់ទៅ ៥០០ MB)

ទទួលយកទំហំ Free បន្ថែម

សូមពិនិត្យមើលគម្រោង Get more space ដូចខាងក្រោម៖

តើអ្នកបានសាកល្បងប្រើ www.dropbox.com ហើយឬនៅ?

បើនៅទេ សូមចុចលើ http://db.tt/7LcdQXRB វាជា Link ដែលខ្ញុំនឹង Invite អ្នកមកចូលរួមក្នុង Dropbox.. (មិនមែន Spam Link ទេកុំបារម្ភ)

ពេលដែលចុះឈ្មោះប្រើរួចហើយ លោកអ្នកអាច បង្កើត Folder សម្រាប់ រក្សាទុក ឯកសារបាន ដូចក្នុងកុំព្យូទ័រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s