របៀប​ដាក់ Gadgets ឲ្យ​មាន​នៅ​ក្នុង​វិញ Windows 8

ជា​ធម្មតា​នៅ​ក្នុង Windows 7 គឺ​មាន Feature មួយ​ឈ្មោះ​ថា Gadgets ដែល​អាច​ឲ្យ​យើង​ដាក់​ជា​នាឡិកា​, ប្រតិទិន និង Tools ផ្សេងៗ​ទៀត​ជា​ច្រើន។ ប៉ុន្តែ​នៅ​ពេល​ដែល Microsoft ចេញ​នៅ Windows 8 ដែល​ជា Windows ជំនាន់​ចុង​ក្រោយ​នោះ គឺ​ពួកគេ​មិន​បាន​ដាក់​នៅ Feature Gadgets នេះ​ទៀត​ទេ។ តើ​អ្នក​ទាំងអស់​គ្នា​ចង់​បាន Gadgets ដើម្បី​មក​ដាក់​ក្នុង Windows 8 វិញ​ទេ? CM នឹង​ណែនាំ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា 8GadgetPack ដែល​អាច​ដាក់​នូវ Gadgets ទៅ​ក្នុង Windows 8 វិញ។

1-add-gadget

លក្ខណៈ​ពិសេស
– ឈ្មោះ​កម្មវិធី៖ 8GadgetPack
– ទំហំ៖ 13.5 MB
– រយៈពេល​ប្រើប្រាស់៖ អាច​ប្រើប្រាស់​បាន​រហូត
– ទីតាំង​ទាញ​យក http://8gadgetpack.bplaced.net/

របៀប​ប្រើ
មុនដំបូង យើង​ត្រូវ​ទៅ​ទាញ​យក​កម្មវិធី​មួយ​ឈ្មោះ​ថា 8GadgetPack នេះ​តាម​វិប​សាយ​ខាងក្រោម៖
http://8gadgetpack.bplaced.net/ បន្ទាប់ពី​ទាញ​យក​ហើយ​យើង​ត្រូវ​ដំឡើង​វា​ដូច​ធម្មតា។

2-add-gadget

នៅ​ពេល​ដែល​យើង​ដំឡើង​រួចរាល់ យើង​នឹង​ឃើញ​នូវ Gadget លើ Desktop និង​ក្នុង Right Click Menu ដូច​រូប៖

3-add-gadget

យើង​អាច​គ្រប់គ្រង​ទៅលើ Gadgets នោះ​បាន​ដោយ Right Clickលើ​ផ្ទៃ​ទំនេរ​នៅ​ពី​ក្រោយ Gadgets រួច​យក​ពាក្យ Option ដូច​រូប​ខាងក្រោម៖

4-add-gadget

ពេលនោះ​វា​នឹង​លោត​នូវ​ផ្ទាំង 7 Sidebar Optionចេញ​មក។

5-add-gadget

  • Side : គឺ​យើង​អាច​ជ្រើសរើស​ថា​តើ​ត្រូវ​ដាក់ Sidebar នោះ​នៅ​ខាង​ឆ្វេង ឬ​ក៏​នៅ​ខាង​ស្តាំ
  • Show sidebar always on top : ដាក់ឲ្យ Sidebar នៅ​លើ​ជានិច្ច
  • Show sidebar automatically : Sidebar នោះ​នឹង​ចេញ​មក​នៅ​ពេល​ដែល​យើង​ដាក់ Mouse ពី​លើ​វា
  • Show sidebar on desktop : សម្រាប់​បិទ​ឬ​ក៏​បង្ហាញ Sidebar
  • Set fixed width : គឺ​សម្រាប់​កំណត់​ទំហំ​របស់ Sidebar

យើង​ក៏​អាច​ដោះ​នូវ Sidebar ដែល​ជា​ផ្ទៃ​នៃ Gadgetsចេញ ដោយ​ទុក​ឲ្យ​នៅសល់​តែ Gadgets ដូច​ក្នុង Windows 7 អញ្ចឹង ដោយ​កំណត់ Set fixed width ឲ្យ​វា​មក​ខាងឆ្វេង​ទាំងអស់ ហើយ​ចូល​ទៅ​ក្នុង Tab View ដោះ​ធីក​ត្រង់​ប្រអប់ Enable Aero Glass ចេញ។

add-gadget

ពេលនោះ​យើង​នឹង​បាន​នូវ Gadgets ដ៏​ស្រស់​ស្អាត ដូច​ក្នុង Windows 7 អញ្ចឹង៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s